(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានចេញសេចក្តីជូនដំណឹងមួយជម្រាបជូន បងប្អូនប្រជាពលរដ្ឋ ជនជាតិឥស្លាម ឲ្យបានជ្រាបថា គ.ជ.ប បានអនុញ្ញាតឲ្យបុរសពាក់កាតឹប និងស្រ្តីឥស្លាមទទូរក្បាល ថតរូប ដើម្បីចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦។ ការសម្រេចនេះ បានធ្វើឡើងដោយ យោងតាមច្បាប់ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
យោងតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា ការធ្វើបែបនេះគឺដើម្បីធ្វើឲ្យដំណើរការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ ប្រព្រឹត្តទៅដោយរលូនមិនមានការរាំងស្ទះ។
សូមអានសេចក្តីជូនដំណឹងរបស់គ.ជ.ប ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖