(ព្រះសីហនុ)៖ សប្បុរសជនជាច្រើនរូបក្នុងខេត្តព្រះសីហនុ បានកៀងងគរគ្នា និងសហការជាមួយអាជ្ញាធរស្រុកព្រៃនប់ រួមនិងលោកមេឃុំអូរជ្រៅ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ បានរួមគ្នាធ្វើយុទ្ធនាការដាំដើមឈើ ជាច្រើនដើម និងច្រើនប្រភេទនៅទឹកដីកោះថ្មី ស្ថិតនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថែមទាំងបានផ្តល់នូវសម្ភារៈសិក្សាដល់ក្មួយៗ ក្នុងន័យលើកស្ទួយដល់ការរៀនសូត្រ និងលើកទឹកចិត្តដល់លោកគ្រូបង្រៀនក្នុងមតេ្តយ្យសហគមន៌ កោះថ្មី ក្នុងភាពស្និទស្នាល និងរីករាយ។

លោក សុង កុសល ក្នុងនាមជាសប្បុរសជន និងជាអ្នកគៀងគរម្នាក់ បានផ្តាច់ជ្ញាររួមគ្នា នឹងផ្តល់ជូនអណ្តូងស្នប់១ និងបង្គន់អនាម័យ១នៅឆ្នាំក្រោយ ពោលគឺផុតរដូវវស្សានេះ ដើម្បីសម្រួលដល់ការកង្វះខាតទឹកប្រើប្រាស់នារដូវប្រាំង រួមទាំងបន្គន់អនាម័យផងដែរ។

លោក សុន សារ៉ាន់ ជំនួយមុខឱ្យប្រជាពលរដ្ឋជាច្រើនគ្រួសារឲ្យដឹងថា ក្នុងយុទ្ធនាការនាពេលនេះមានការដឹកនាំ និងគំនិតផ្តួចផ្តើមដោយ លោកវរសេនីយ៍ឯក សុង កុសល... បានគៀងគរប្រជាពលរដ្ឋ និងសប្បុរសជនជាច្រើនរូបនាំយកកូនឈើប្រមាណជិត៨០ដើមមកដាំរួមគ្នាក្នុងបរិវេណសាលារៀនមតិយ្យ និងសាលាបុណ្យ។

លោកបន្តថា កូនឈើប្រមាណជិត៨០ដើមនាំរួមមាន ដើមស្វាយ, ក្ងោក, គគីរ, និងក្រញ៉ូង ក្នុងឱកាសនេះ លោក សុន សារ៉ាន និងប្រជាពលរដ្ឋជាច្រើនគ្រួសារសូមថ្ងៃអំណគុណទៅដល់សប្បុរសជន រួមទាំងអាជ្ញាធរដែលបានបង្កើតយុទ្ធនាការនេះឡើង ហើយលោកសង្ឃឹមថា ៤ទៅ៥ឆ្នាំខាងនេះផលប្រយោជន៍ទទួលនោះគឺកូនសិស្ស ប្រជាពលរដ្ឋដែលរស់នៅលើទឹកដីនេះ ពោលមានដើមឈើ មានភាពស្រស់បំព្រងជាម្លប់សម្រាប់អង្គុយលែង សិក្សារៀនសូត្រជាដើម។ បន្ទាប់ពីបានកូនឈើទាំងនេះហើយពួកគាត់នឹងផ្តាច់ជ្ញាចិត្តថានិងខិតខំថែរក្សាថែរទាំនូវការដាំដុះកូនឈើទាំងអស់នេះឲ្យលូតលាស់បានល្អតទៅមុខដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕