សេពគ្រឿងញៀន គឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គម! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែមិថុនា៖ បង្ក្រាប២៥ករណី ឃាត់ខ្លួន៧៥នាក់
09-06-2024 18:03
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២៥ករណី ឃាត់ខ្លួនជនសង្ស័យ ៧៥នាក់។
* ករណីដឹកជញ្ជូន រក្សាទុក១៦ករណី ឃាត់ខ្លួន៣៥នាក់
* ករណីប្រេីប្រាស់៣ករណី ឃាត់ខ្លួន២១នាក់
* ករណីជួញដូរ៦ករណី ឃាត់ខ្លួន១៩នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤២២០ករណី ឃាត់ខ្លួន១០៥១២នាក់ (ស្រី៨៤២នាក់)៕