(សៀមរាប)៖ អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ សមាជិករដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ បានយកបច្ច័យ២០០០ដុល្លារ ប្រគេនសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ដើម្បីចូលរួមពិធីបុណ្យផ្កាប្រាក់ សាមគ្គីនៅវត្តរាជបូណ៍ ខេត្តសៀមរាប។
ជាមួយគ្នានេះដែរអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ក៏បានចូលរួមបុណ្យគម្រប់ខួប១០០ថ្ងៃ និងបញ្ចុៈធាតុប្រជាពលរដ្ឋនៅឃុំកន្ទ្រាំង ស្រុកបាគងផងដែរ៕