(ភ្នំពេញ)៖ ចម្រៀងមួយបទក្រោមចំណងជើងថា “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ ច្រៀងដោយឧកញ៉ាបណ្ឌិត សំ សុខនឿន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បង្កប់ដោយអត្ថន័យជ្រាលជ្រៅពីសក្តានុពលនៃព្រែកជីកប្រវត្តិសាស្ត្រ ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនមហាសាលដល់សង្គមជាតិ សេដ្ឋកិច្ចជាតិទាំងមូល។
ការផលិតវីដេអូបទចម្រៀងដ៏មានអត្ថន័យខ្លឹមសារជ្រាលជ្រៅក្នុងគោលបំណងបង្ហាញពីស្មារតីគាំទ្រយ៉ាងមុតមាំពេញទំហឹងនៃគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលនឹងបើកការដ្ឋានសាងសង់ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។
បទចម្រៀង “ព្រែកជីកហ្វូណនតេជោប្រវត្តិសាស្ត្រ ” ត្រូវបានមហាជនមើលឃញើញថាបានបង្ហាញការគាំទ្រជាខ្លាំងចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងយុទ្ធសាស្ត្រដ៏ខ្លាំងខ្លារបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីដែលបានដាក់ចេញនូចផែនការសាងសង់ព្រែកជីកប្រវត្តិសាស្ត្រជាដង្ហើមសេដ្ឋកិច្ចថ្មីបន្ថែមសម្រាប់កម្ពុជាក្នុងវិស័យនាវាចរណ៍ ភស្តុកម្ម និងដឹកជញ្ជូន។
បទចម្រៀងដ៏ពិសិដ្ឋមួយបទនេះ ក៏បង្ហាញពីអ្នកបន្តវេនដឹកនាំនាវាកម្ពុជាលើមាគ៌ាដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីបន្តនិរន្តរភាពជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលបានបន្តអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោដែលជាគម្រោងមានចលនាជាតិគាំទ្រយ៉ាងខ្លាំងខ្លាពីប្រជាជនកម្ពុជានៅគ្រប់ទិសទីផងដែរ។
សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖