Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះសិរីកោសល សុំ សុខា និមន្តចុះអប់រំសីលធម៌ នៅវិទ្យាល័យកំបូល ចំនួន ១១២០ នាក់

08-06-2024 18:28

(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះវិន័យធរគណរាជធានីភ្នំពេញ ព្រះគ្រូអនុគណខណ្ឌកំបូល ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង

ឆស័ក ព្រះពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ បាននិមន្តចុះ អប់រំសីលធម៌ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យកំបូល ចំនួន ១១២០ នាក់ ស្ថិតនៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

កម្មវិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ សមាជិកសមាជិកា និងយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ មន្រ្តីសង្ឃខណ្ឌកំបូល ព្រះថេរានុថេរ និងលោក ហោ វាសនា អភិបាលរងខណ្ឌកំបូល មន្រ្តីរាជការ នៃសាលាខណ្ឌកំបូល ក្រោមប្រធានបទ «មាតាបិតា ជានរណា? និងគ្រឿងញៀនបំផ្លាញនូវស្មារតី»។

កម្មវិធីនេះធ្វើឡើងដើម្បីបញ្រ្ជាបអំពី សីលធម៌ គុណធម៌ និងអំពីគុណមាតាបិតា ដើម្បីបានជាការដល់ដឹងអំពីតម្លៃនៃគុណធម៌ ក្នុងសង្គម ពិសេស ព្រះអង្គប្រធាន បានពន្យល់និងបង្ហាញអំពីទោសនៃការសេពគ្រឿងស្រវឹង និងគ្រឿងញៀនផ្សេងៗ ដែលជាហេតុនាំឲ្យសង្គមបាត់បង់នូវធនធានល្អៗដែលត្រូវបន្តវេន៕