(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមប្រកាសបដិសេធចំពោះគណនី Facebook ក្លែងក្លាយ (ដូចមានរូបភាពជូនភ្ជាប់) ដែលត្រូវបានជនអនាមិកបង្កើតឡើងនាពេលថ្មីៗនេះ ដោយប្រើប្រាស់រូបថត និងឈ្មោះរបស់បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ទោះបីការបង្កើតគណនីក្លែងក្លាយនេះ ធ្វើឡើងក្នុងគោលបំណងណាមួយក៏ដោយ ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាស្នើសុំសមត្ថកិច្ចពាក់ព័ន្ធមេត្តាជួយស្រាវជ្រាវរកជនអនាមិក ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន៕