(ភ្នំពេញ)៖ នៅទីបំផុតទៅគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្ដេចធិបតីនាយករដ្ឋមន្រ្តីប្រកាសដាក់ចេញពេលវេលាជាក់លាក់ក្នុងការបើកការដ្ឋានជីកព្រែកហើយជាផ្លូវការ ពោលគឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ ដែលនឹងចំថ្ងៃខួបកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ។

យើងដឹងហើយថាគម្រោងនេះគ្រោងនឹងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លារអាមេរិក ដែលមានប្រវែង១៨០គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។

ដូច្នេះថាតើ ព្រែកជីកហ្វូណនតេជោ ផ្ដល់អត្ថប្រយោជន៍ សម្រាប់សេដ្ឋកិច្ច និងនយោបាយកម្ពុជាអ្វីខ្លះ?

ដើម្បីឆ្លើយតប នឹងប្រធានបទនេះវាគ្មិនដែលអញ្ជើញចូលរួម គឺ៖

- ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
- លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា

ដើម្បីជម្រាបច្បាស់ សូមរង់ទស្សនាកិច្ចពិភាក្សា Fresh Talk តាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News នៅម៉ោង៦៖០០ល្ងាច ថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤នេះ៕