(កណ្ដាល)៖ សាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនក្មេងទំនើងសរុបចំនួន១១នាក់ លើសុំណុំរឿង២ករណី នៅស្រុកមុខកំពូល ឃុំខ្លួន៩នាក់ លើករណីលួចមានស្ថានទម្ងន់ទោសដោយហិង្សា និងនៅស្រុកស្អាង ឃុំខ្លួន២នាក់ លើករណីប្រើប្រាស់ និងជួញដូរថ្នាំញៀន (ក្មេងទំនើង) កាន់កាប់អាវុធខុសច្បាប់ទៀតផង។

នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាលចំនួន២ផ្សេងគ្នា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤។

សូមជម្រាបថា គិតមកដល់ថ្ងៃនេះ សាលាដំបូងខេត្តកណ្ដាល បានឃុំខ្លួនក្មេងទំនើងពាក់ព័ន្ធករណីហិង្សា កាន់កាប់អាវុធខុសច្បាប់បានចំនួន៩១នាក់ហើយ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាល៖