(ភ្នំពេញ)៖ គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅ ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ បានចេញសេចក្ដីជូនដំណឹងពីការរៀបចំប្រឡងនិពន្ធកំណាព្យ, និពន្ធបទចម្រៀង និងគូរគំនូរ រំលឹកដល់ទិវាប្រវត្តិសាស្ដ្រនេះ។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សមមិត្ត ហ៊ុន សែន បច្ចុប្បន្នសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា, រួមជាមួយកម្មាភិបាលក្រោមបញ្ញាចំនួន៤រូប បានធ្វើដំណើរឆ្ពោះទៅតំបន់ព្រំដែនកម្ពុជា វៀតណាម ក្នុងគោលបំណងសុំជំនួយឧបត្ថម្ភពីបក្ស និងរដ្ឋវៀតណាម ដើម្បីកសាងកងកម្លាំងប្រដាប់អាវុធ សំដៅវាយផ្តួលរំលំរបបប្រល័យពូជ សាសន៍ ប៉ុល ពត រំដោះប្រទេសជាតិ និងសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។

សច្ចភាពនៃប្រវត្តិសាស្ត្រនេះ ត្រូវបានចងចាំ និងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ ២០១៧ ខួបអនុស្សាវរីយ៍លើកទី៤០ មកដល់បច្ចុប្បន្ននេះ។ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៤ ប្រមុខរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ១០៣ សសរ. ស្តីពី ការបង្កើត គណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅ ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ - ២០ មិថុនា ២០២៤។

ដើម្បីបំផុសព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ កាន់តែមានការផុលផុសដល់គ្រប់ស្រទាប់ មហាជន ប្រធានគណៈកម្មការអន្តរក្រសួង បានដាក់ចេញនូវវិញ្ញាសាប្រឡង៖ និពន្ធកំណាព្យ, និពន្ធបទចម្រៀង និងគូរគំនូរ ដែលមានខ្លឹមសារ អត្ថន័យពាក់ព័ន្ធនឹងព្រឹត្តិការណ៍ធំៗ ៤ដំណាក់។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងទាំងស្រុង៖