(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន (អាជ្ញាធរមីន) បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការធ្វើបច្ចុប្បន្នភាពជូនដៃគូអភិវឌ្ឍន៍ ស្តីពីស្ថានភាពសកម្មភាពមីននៅកម្ពុជា និងភាពជាប្រធាន និងម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា។

នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះ ជនពិការដោយសារមីន(អាជ្ញាធរមីន) និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា បានសហការរៀបចំកិច្ចប្រជុំធ្វើបច្ចុប្បន្នភាព នៃស្ថានភាពសកម្មភាពមីននៅកម្ពុជា និងភាពជាប្រធានកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ De Montfort ស្ថិតក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកអគ្គរាជ/រដ្ឋទូត តំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានទាំងស្រុង៖