(មណ្ឌលគិរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង ៣៖០០នាទី រសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ កំពុងចុះសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក្នុងវិទ្យាល័យ ហ៊ុន សែន កោះញែក ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ដលគិរី។

សម្តេចបានសម្រេចឧបត្ថម្ភអគារសិក្សា ១ខ្នង កម្ពស់២ជាន់ ស្នើនឹង១២បន្ទប់ ឧបត្ថម្ភកន្លែងស្នាក់នៅរបស់សិស្ស១ខ្នង ២ជាន់ស្នើនឹង១០បន្ទប់ និងសម្រាប់ស្នាក់នៅរបស់គ្រូៗ ១ខ្នង ១០បន្ទប់ រួមទាំងជួយសាងសង់ទីលានបាល់បោះ បាល់ទះ បាល់ឱបដល់សិស្សានុសិស្សផងដែរ។

សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បន្ទាប់ពីបានអគារសិក្សា និងអគារស្នាក់នៅ បានសម្តែងនូវក្តីត្រេកអរ យ៉ាងខ្លាំង និងបានស្រែកជ័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ បន្ទាប់មកសម្តេចតេជោ បានបន្តចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សា និងមត្តេយ្យកោះញែក ដែលនៅមិនឆ្ងាយពីវិទ្យាល័យកោះញែក៕