(ឡាវ)៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានចូលរួមកិច្ចប្រជុំក្រុមការងារ នៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពី ការស្នើសុំចូលជាសមាជិកអាស៊ាន របស់ទីម័រខាងកើត (17th ASEAN Coordinating Council Working Group (ACCWG) on Timor-Leste’s Membership in ASEAN) នៅប្រទេសឡាវ។

កិច្ចប្រជុំផ្តោតសំខាន់លើវឌ្ឍនភាព ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវសម្រាប់ការដាក់បញ្ចូលទីម័រខាងកើតជាប្រទេសសមាជិកពេញសិទ្ធរបស់អាស៊ាន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសសមាជិក អាស៊ាន និងភាគីពាក់ព័ន្ធនានាក្នុងការផ្តល់ជំនួយកសាងសមត្ថភាពដល់ទីម័រខាងកើត ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញដំណើរការនៃការដាក់បញ្ចូលទីម័រខាងកើតជាសមាជិកពេញសិទ្ធរបស់អាស៊ាន៕