(ភ្នំពេញ)៖ ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ផ្ញើសារជូនពរ និងអបអរសាទរ ជូនដល់ឯកឧត្តម សំ ប្រជាមានិត ដែលត្រូវបានព្រះមហាក្សត្រ​ត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ និងបុព្វសិទ្ធិជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម មានឋានៈ និងបុព្វសិទ្ធិស្មើរដ្ឋមន្ត្រី។

ឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោះព្រំ ប្រទានពរជ័យវិបុលសុខគ្រប់ប្រការជូនដល់ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវសុខភាព ល្អបរិបូណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដើម្បីរួមចំណែកដឹកនាំវិស័យយុត្តិធម៌កាន់តែប្រសើរឡើង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមប្រកបដោយពុទ្ធមង្គលទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ផ្តល់ឋានៈ និងបុព្វសិទ្ធិដល់ឯកឧត្តម សំ ប្រជាមានិត ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មានឋានៈ និងបុព្វសិទ្ធិស្មើរដ្ឋមន្ត្រី៕