(កំពង់ស្ពឺ)៖ ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ស្ពឺ នាំថវិកាបេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន ៨ គ្រួសារ លោកឧត្តមសេនីយ៍ត្រី ជូ សារុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ស្ពឺ និងក្រុមការងារ បាននាំយកនូវថវិកាបេឡាមរណៈសង្គ្រោះ ទៅចែកជូនគ្រួសារសពអតីតយុទ្ធជន៨គ្រួសារ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។
លោកឧត្តមសេនីយត្រី ជូ សារុន ប្រធានសមាគមអតីយុទ្ធជនកម្ពុជាខេត្ត បានលើកឡើងថា នៅពេលនេះក្រុមការងាបានចុះ ដល់លំនៅដ្ឋានគ្រួសារអតីតយុទ្ធជន និងបាននាំមកប្រគល់ ប្រាក់បេឡាមរណៈសង្គ្រោះ ជូនក្រុមគ្រួសារសពអតីតយុទ្ធជន ក្នុងខេត្តកំពង់ស្ពឺ ៨គ្រួសារ ក្នុង
មួយគ្រួសារៗ ត្រូវទទួលបានប្រាក់បេឡាមរណៈសង្គ្រោះចំនួន ៤ លានរៀល ដែលពួកគាត់បានមកពី ស្រុកគងពិសី៣គ្រួសារ ស្រុកបសេដ្ឋ១គ្រួសារ ស្រុកសំរោងទង១គ្រួសារ ស្រុកថ្ពង១គ្រួសារ ស្រុកឪរ៉ាល់១គ្រួសារ និងស្រុកភ្នំស្រួច១គ្រួសារ។
ជាមួយគ្នានេះដែរ គ្រួសារសពអតីតយុទ្ធជន បានថ្លែងនៅការដឹងគុណយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំសមាគម ដែលបាននាំថវិកាយកមកប្រគល់ជូន ពួកគាត់ដល់លំឋាន ខណៈពួកគាត់កំពង់ខ្វះខាតផ្នែកជីវភាពផងនោះ។
\បន្ថែមពីនេះ លោកប្រធានសមាគម ក៏បានដាស់តឿន ឲ្យបងប្អូនជាគ្រួសារសពអតីយុទ្ធជន ត្រូវនាំគ្នាទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់គ្នា បំពេញកាតព្វកិច្ចក្នុងនាម ជាប្រជាជនខ្មែរមួយរូប ដើម្បីជ្រើសរើសថ្នាក់ដឹកនាំដែលត្រឹមត្រូវ៕