(កណ្តាល)៖​ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញ​ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមជាមួយអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក លី ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងវេចខ្ចប់កែច្នៃ ចែកចាយ ប្រេងម៉ាស៊ីនក្លែងក្លាយ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នៅក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចជំនាញបានរកឃើញប្រេងម៉ាស៊ីន និងសម្ភារសម្រាប់វេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាង៥តោន។

ក្រោយឆែកឆេររួចរាល់​, កម្លាំងសមត្ថកិច្ចជំនាញ បានដកហូតសម្ភារទាំងអស់នោះយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅនាយកដ្ឋាននគរបាលប្រឆាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងបាននាំខ្លួនម្ចាស់ទីតាំងយកទៅ សាកសួរដើម្បីបន្តនីតិវិធី៕