(ភ្នំពេញ)៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន នៅម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះនៅពេលកម្លាំងសមត្ថកិច្ចកំពុងសម្រុកចូលទៅបង្ក្រាប ស្រាប់តែក្រុមជនល្មើសបានបើកការបាញ់រះប្រមាណ១០គ្រាប់ មកលើកម្លាំងសមត្ថកិច្ចទាំងកម្រោល តែមិនមានអ្នករងរបួសឡើយ។ ដោយឡែក កម្លាំងនគរបាលក៏មិនបានបាញ់តបតវិញនោះដែរ។

យ៉ាងណាមិញ សម្រាប់បរិមាណនៃគ្រឿងញៀន និងចំនួនជនល្មើស មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះប្រតិបត្តិការមិនទាន់បញ្ចប់៕