(ពោធិ៍សាត់)៖ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានសម្រេចចោទប្រកាន់ក្មេងទំនើងចំនួន០៨នាក់ ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានធ្វើសកម្មភាពជិះម៉ូតូដេញវាយបំផ្លាញម៉ូតូរបស់របស់ជនរងគ្រោះ ដោយគ្រាន់តែជនរងគ្រោះជិះម៉ូតូកាត់មុខបក្សពួកខ្លួនកំពុងអង្គុយលេងនៅសួនច្បារ១៤មករា កាលពីវេលាម៉ោង១យប់ ថ្ងៃទី០៣ ខែ មិថុនា ឆ្នាំ២០២៤ ហើយបានដេញវាយរហូតដល់ភូមិអូរបាក្រងលើ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ទន្ទឹមនឹងនេះ មានខ្លួនជនត្រូវចោទចំនួន ០៦នាក់ ខណៈ០២នាក់ទៀតបានរត់គេចខ្លួន ហើយតុលាការកំពុងបន្តនីតិវិធីស្រាវជ្រាវបក្ខពួកក្រុមក្មេងទំនើងនេះ មកដាក់ទោសទណ្ឌតាមនីតិវិធីច្បាប់។

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ អយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់៖