Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់ក្រុមក្មេងទំនើងចំនួន ០២នាក់ និងបក្ខពួក ក្នុងសំណុំរឿងព្រហ្មទណ្ឌ០២ផ្សេងគ្នា ប្រព្រឹត្តក្នុងភូមិសាស្រ្តក្រុងសៀមរាប

07-06-2024 13:08

(សៀមរាប)៖ អយ្យការអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ សម្រេចចោទប្រកាន់ក្មេងទំនើងចំនួន ២ក្រុម និងបក្ខពួក ដោយ១ក្រុម ចោទប្រកាន់ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (យកដុំថ្មគប់) ប្រព្រឹត្ត នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២៤ និង១ក្រុមទៀត ចោទប្រកាន់ពីបទ ហិង្សាដោយចេតនា (វាយដោយដៃ) ប្រព្រឹត្តនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

ខាងក្រោមនេះជាសេចក្ដីប្រកាសរបស់ អយ្យការអមសាលាដំបូងខេត្តសៀមរាប៖