សម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាល សាកសួរទុក្ខប្រជាពលរដ្ឋ តាមបណ្តាលផ្លូវ ក្នុងដំណើរឆ្ពោះទៅកាន់ខេត្តរតនគិរី
15-09-2016 13:48
(មណ្ឌលគិរី)៖ ក្នុងពេលធ្វើដំណើរ តាមផ្លូវឆ្ពោះទៅកាន់ខេត្តរតនគិរី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោងប្រមាណ១៖៣៥នាទី រសៀលថ្ងៃទី១៥ ខែកញ្ញានេះ បានចុះជួបសំណេះសំណាលជាមួយបងប្អូន ប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីសុខទុក្ខ និងការរស់នៅរបស់ពួកគាត់ ស្ថិតនៅក្នុងភូមិ ដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ប្រជាពលរដ្ឋដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន ចុះជួបសំណេះសំណាល ដល់គេហដ្ឋាន បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលមានឱកាស បានជួបសម្តេចតេជោ ដោយផ្ទាល់ និងជាលើកដំបូងបំផុត សម្រាប់ជីវិតរបស់គាត់។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភប្រាក់មួយចំនួន ដល់ប្រជាពលរដ្ឋដែលមានជំងឺ ដើម្បីយកទៅព្យាបាលផងដែរ៕