(ឧត្ដរមានជ័យ)៖ ក្រុមក្មេងទំនើងមានគ្នា ៨នាក់ បានវាយតប់គ្នាទៅវិញទៅមក និងប្រើប្រាស់អាវុធខុសច្បាប់ នៅក្នុងវិទ្យាល័យហេងសំរិន ព្រៃល្វា ស្ថិតនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសដើម្បីសួរនាំ និងអនុវត្តច្បាប់។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ករណីនេះបានបង្ករឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងវិទ្យាល័យហេងសំរិន ព្រៃល្វាស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បង្កឡើងដោយក្មេងទំនើងចំនួន០២ក្រុម៖

* ក្រុមទី១ (មានម្នាក់) ឈ្មោះ ជា រចនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិក្លែងគង់ ឃុំកំពង់រាប ស្រុក ព្រៃកប្បាស ខេត្តតាកែវ និងដកហូតវត្ថុតាងកូនកាំបិតច្នៃ០១ដើម

*ក្រុមទី២ (មានគ្នា០៧នាក់) មានដូចជា ១៖ ឈ្មោះ ណន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុក ព្រៃកប្បាស ខេត្តតាកែវ (ដៃដល់), ២៖ ឈ្មោះ ទេព ខេមរៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្នល់បត់ ឃុំបានកាម ស្រុក ព្រៃកប្បាស ខេត្តតាកែវ (ដៃដល់), ៣៖ ឈ្មោះ ធន ដារ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអង្គសង្កែ ឃុំពោធិ៍រំចាក ស្រុក ព្រៃកប្បាស ខេត្តតាកែវ (ដៃដល់), ៤៖ ឈ្មោះ ស៊្រុន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុក ព្រៃកប្បាស ខេត្តតាកែវ (ដៃដល់), ៥៖ ឈ្មោះ ប៊ុនស្រេង សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក) , ៦៖ ឈ្មោះ តេង អង្គារ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុក ព្រៃកប្បាស ខេត្តតាកែវ (បក្ខពួក) នឹងទី៧៖ ឈ្មោះ ញឹម សុវ៉ាត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិកញ្ចិល ឃុំកំពង់រាប ស្រុក ព្រៃកប្បាស ខេត្តតាកែ (បក្ខពួក) ៕