សម្តេចតេជោ ហ៊ុន សែន បញ្ចប់ការត្រួតពិនិត្យ និងជួបមន្រ្តីរាជការ កម្លាំងប្រដាប់អាវុធ និងពលរដ្ឋ នៅខេត្តមណ្ឌលគិរី ហើយបន្តដំណើរទៅខេត្តរតនគិរី
15-09-2016 13:09
(មណ្ឌលគិរី)៖ គិតត្រឹមម៉ោង១២៖៣០ ថ្ងៃត្រង់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចប់ការចុះត្រួតពិនិត្យ និងសំណេះសំណាលសួរសុខទុក្ខ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ នៅខេត្តមណ្ឌលគិរីហើយ ដោយសម្តេចនឹងបន្តដំណឹងទៅកាន់ខេត្តរតនគិរីបន្តទៀត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកមិញ បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ នៅសាលាខេត្ត។ ហើយម្សិលមិញ សម្តេច បានជួបសំណេះសំណាលជាមួយ លោកគ្រូៗ និងសិស្ស នៅក្រុងសែនមនោរម្យ ព្រមទាំងផ្តល់អគារសិក្សា២ខ្នង ២៤បន្ទប់ ដល់សាលាទាំង២នេះផងដែរ។ សម្តេចក៏បានសំណេះសំណាល ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ក្នុងខេត្តនេះថែមទៀត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះពិនិត្យសមិទ្ធផល និងសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាខេត្តចំនួន១៧រួចមកហើយ ដែលក្នុងនោះរួមមាន៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសី ហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ តាកែវ ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ឧត្តរមានជ័យ៕