(ភ្នំពេញ)៖ សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) រសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហភាពសហជីពក្រោមអធិបតីភាពលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីព, លោក ហ៊ម ធន អនុប្រធានកិត្តិយសសហភាព,លោក យុន សុកសារិន អគ្គលេខាធិការសហភាព និងថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលជាច្រើនរូបទៀត ដើម្បីវាយតម្លៃលើការលើលិខិតស្នើសុំចូលជាសមាជិកសហភាពរបស់លោក ហ៊ុយ សម្បត្តិ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា។

អង្គប្រជុំបានពិនិត្យ និងមើលឃើញសកម្មភាពផុលផុសយ៉ាងច្រើនរបស់លោក ហ៊ុយ សម្បត្តិ មានដូចជា៖ មានវិញ្ញាបនបត្របញ្ចិកា សហជីពមូលដ្ឋានចំនួន១៥ ធ្លាប់ជាគ្រូបង្គោល និងមានវិញ្ញាបនបត្របញ្ជាក់ការសិក្សា របស់អង្គការអន្តរជាតិខាងការងារ មានសមាជិកនៅតាមមូលដា្ឋនចំនួនជាង ៥,០០០នាក់ ធ្លាប់រៀបចំកម្មវិធីពាន់រង្វាន់បាល់ទាត់ ប្រគល់ពាន យុវនារី យុវជន នៅជេីងភ្នំទទា ខេត្តតាកែវ និងមានបទពិសោធន៍ការងារ ក្នុងវិស័យសហជីពយ៉ាងជិត២០ឆ្នាំ ចាប់ពីមន្ត្រីមូលដ្ឋានរហូតក្លាយជាប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា និងចូលរួមអមដោះស្រាយលក្ខខណ្ឌការងារ វិវាទការងាររួម វិវាទការងារបុគ្គល ការពារផលប្រយោជន៍កម្មករនិយោជិត ជាមួយកម្មករនិយោជិត តាមបណ្តារោងចក្រ សហគ្រាស នៅទូទាំងប្រទេសជាច្រេីន ដោយទទួលបានជោគជ័យ។

ជាលទ្ធផល អង្គប្រជុំរបស់សហភាពសហជីព បានប្រកាសទទួលស្គាល់លោក ហ៊ុយ សម្បត្តិ ប្រធានសហព័ន្ធសហជីពដើម្បីកម្មករកម្ពុជា ជាសមាជិកពេញសិទ្ធិ និងជាទីប្រឹក្សាកិត្តិយ ស និងជាគ្រូបង្គោលបណ្តុះបណ្តាល សម្រាប់សហភាពសហជីព ចាប់ពីថ្ងៃនេះតទៅ៕