(កណ្តាល)៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនចំនួន៨រូប នៅមូលដ្ឋានឃុំព្រែកដាច់ ស្រុក​លើក​ដែក ខេត្តកណ្ដាល បានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សប្រឆាំងដែលខ្លួនធ្លាប់​រួម​រស់​ជាមួយ ហើយគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមជីវភាពនយោបាយជាមួយ។

ក្បាលម៉ាស៊ីនបក្សភ្លើងទៀន ដែលប្រកាសដើរចេញពីបក្សនេះ បានលើកឡើងថា បន្ទាប់​ពីពួកគេបានសង្កេត និងស្វែងយល់អំពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិត ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺមានតែ​គណបក្សប្រជាជនកម្ពុជា ដែលមានគោលនយោបាយដឹកនាំត្រឹមត្រូវ និង មានរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តវេនដឹកនាំប្រទេសក្នុងបុព្វហេតុជាតិមាតុភូមិ មានការអភិវឌ្ឍប្រទេសជាតិក្រោមម្លប់សន្តិភាព វិបុលភាព និង រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ។

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនទាំង៨រូបនេះ បានប្តេជ្ញាគាំទ្រដោយឥតងាករេ ពិតជាស្មោះស្ម័គ្រ បម្រើជីវភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរួមចំណែកកាការរពារសន្តិភាព ចាប់ពីថ្ងៃនេះតទៅជារៀងរហូត៕