(ក្រចេះ)៖ អាជ្ញាធរសង្កាត់ក្រចេះ បានជួយឧបត្ថម្ភស្បៀងដល់គ្រួសារ មានពិការភាព និងកុមារងាយរងគ្រោះចំនួន៥៥គ្រួសារ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។

លោក ឈិន លាងយី ចៅសង្កាត់ក្រចេះ បានឲ្យដឹងថា រដ្ឋបាលសង្កាត់ បានរៀបចំកម្មវិធីសេវាសង្គមវគ្គ២ ឧបត្ថម្ភជាស្បៀងដល់គ្រួសារមានពិការភាពចំនួន១៩គ្រួសារ និងកុមារងាយរងគ្រោះចំនួន៣៦គ្រួសារ មកទីតាមបណ្ដាភូមិ ក្នុងសង្កាត់ក្រចេះក្រុងក្រចេះ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ១បេ ទឹកត្រី១យួរ ត្រីខ១យួរ ប៊ីចេង១ កញ្ចប់ អំបិ២កញ្ចប់។

នៅក្នុងជំនួបជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានពិការភាព និងកុមារងាយរងគ្រោះក្នុងឱកាសនោះ លោកចៅសង្កាត់ក្រចេះ បានលើកឡើងដែរថា អាជ្ញាធរភូមិសង្កាត់ ធ្វើកិច្ចការងារអព្យាក្រឹត្យចំពោះប្រជាពល រដ្ឋនៅតាមមូលដ្ឋាន ដោយមិនមានការប្រកាន់និន្នាការនយោ បាយអ្វីនៅឡើយ ហើយក៏មិនទុកចោលប្រជាពលរដ្ឋណាម្នាក់ដែរ។

ដូចនេះនៅពេលដែលបងប្អូនមានបញ្ហាជួបការលំបាកនៅក្នុងក្រុមគ្រួសា ឬមានកិច្ចការងារអីសូមទាក់ទងជាមួយនឹងលោកមេភូមិផ្ទាល់ ពីព្រោះពួកគាត់នៅគៀកជិតស្និទ្ធ រាយការណ៍នៅរាល់ព័ត៌មាននោះដើម្បីឲ្យអាជ្ញាធរ លោកបានជួយសម្របសម្រួល និងដោះស្រាយបានទាន់ពេលវេលាជូនដល់បងប្អូនប្រជាពលរដ្ឋយើង៕