(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រុមហ៊ុន AWS Cambodia ជាក្រុមហ៊ុនឈានមុខគេ ផ្នែកចែកចាយផលិតផល ទូរគមនាគមន៍ព័ត៌មានវិទ្យា និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអគារ បានបើកសិក្ខាសាលាបង្ហាញផលិតផល នាំចូលផ្ដាច់មុខពីក្រុមហ៊ុន Honeywell ដែលជាក្រុមហ៊ុនល្បី នៅសហរដ្ឋអាមេរិក ក្នុងការផលិតឧបករណ៍សុវត្ថិភាព។
ក្នុងសិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក ជា សុវណ្ណ ប្រធានអភិវឌ្ឍន៍អាជីវកម្មក្រុមហ៊ុន AWS Cambodia Ltd លោក គួង ង្វៀន មិញ ប្រធានផ្នែកលក់សម្រាប់ទីផ្សារ Honeywell កម្ពុជា និងវៀតណាម ព្រមទាំងមានការចូលរួមពីដៃគូពាណិជ្ជកម្ម ជានាយកក្រុមហ៊ុន វិស្វករ អ្នកជំនាញបច្ចេកទេស មកពីក្រុមហ៊ុនជាច្រើនផងដែរ ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ InterContinental។
លោក ជា សុវណ្ណ បានបញ្ជាក់ថា ក្រុមហ៊ុន AWS (Asia Wiring System) ដែលជាក្រុមហ៊ុនមាន ទីស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី និងជាក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងទីផ្សារមូលប័ត្រ SGX ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និងប្រទេសមីយ៉ានម៉ា។ លោកបន្ដថា AWS មានដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន ដែលមានបច្ចេកវិទ្យាល្បីៗ នៅលើពិភលោកជាច្រើនដូចជា Commscope (AMP, Systimax and Krone), Alantek, Cisco SMB, FlukeNetworks, Allied Telesis, Socomec UPS, EPSON, Belden, Brady និងផលិតផលជាច្រើនទៀត ហើយសម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.awspl.com។
លោក គួង ង្វៀន មិញ បានឲ្យដឹងថា សិក្ខាសាលាក្នុងថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីបច្ចេកវិទ្យាថ្មីៗ របស់ប្រព័ន្ធអគ្គីភ័យ (Morley, Firelite, System Sensor) ប្រព័ន្ធសំលេង (PAVA, Empertech) ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព Access Control, Intrustion និង Smart Home។ លោក បន្ថែមថា ប្រព័ន្ធអគ្គិភ័យមានទាំង Addressable និង Conventional ហើយចំពោះប្រព័ន្ធសំលេងមាន IP and Conventional ចំណែកប្រព័ន្ធកាមេរ៉ាសុវត្ថិភាព មានប្រភេទ HD IP Analogue ដោយបានតម្លើងជាក់ស្ដែងក្នុងន័យបង្ហាញពីគុណភាព សមត្ថភាព និងក៏ដូចជាប្រតិបត្តិការរបស់ផលិតផល Honeywell។
សូមជំរាបថា ក្រុមហ៊ុន Honeywell បានដាក់បញ្ចូលទៅក្នុងចំណាត់ថ្នាក់ក្រុមហ៊ុនសុវត្ថិភាព លំដាប់កំពូលទាំង៥០ របស់A&S បីឆ្នាំជាប់គ្នាពីឆ្នាំ២០១០ ២០១២ និងឆ្នាំ២០១៣ និងជាក្រុមហ៊ុនស្ថិតក្នុងបញ្ជី Fortune ១០០នៃការបង្កើត និងផលិតបច្ចេកវិទ្យាដើម្បីផ្ដល់ដំណោះស្រាយចំពោះបញ្ហាប្រឈម សម្រាប់ការវិវឌ្ឍន៍ និងការរីកចម្រើនរបស់សកលលោកផ្នែកពាណិជ្ជកម្ម ឧស្សាហកម្ម សន្ដិសុខ និងថាមពល៕