(កំពង់ស្ពឺ)៖ ដោយសារតែខឹងជាមួយការជំទាស់គម្រោងព្រែកជីកហ្វូណន-តេជោ ពីសំណាក់ទណ្ឌិត សម រង្ស៉ី បានធ្វើឲ្យអ្នកដែលធ្លាប់ស្មោះស្ម័គ្រជាមួយអតីតគណបក្សសង្គ្រោះជាតិ និងជាសមាជិកគណៈកម្មាធិការគណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ ប្រកាសផ្ដាច់ខ្លួនជាមួយបក្សប្រឆាំងមួយជារៀងរហូត។

លោក ភួង ផុន អតីតលេខាធិការគណបក្សសង្គ្រោះជាតិស្រុកឧដុង្គ និងជាអនុប្រធានក្រុមការងារបណ្តោះអាសន្នគណបក្សភ្លើងទៀន ខេត្តកំពង់ស្ពឺ បច្ចុប្បន្នជា សមាជិកគណៈកម្មាធិការគណបក្សភ្លើងទៀនខេត្តកំពង់ស្ពឺ បានសម្រេចចិត្តដើរចេញពីបក្សដែលខ្លួនធ្លាប់រួមរស់អស់ជាច្រើនឆ្នាំ ដោយសារតែមេដឹកនាំបក្សមួយនេះ ប្រឆាំងគម្រោងដ៏ធំមួយ ដែលមានប្រយោជន៍មហាសាលដល់ជាតិ និងប្រជាជនកម្ពុជា។

ក្រោយប្រកាសផ្ដាច់ខ្លួនភ្លាម លោក ភួង ផុន បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសចូលរួមជីវភាពនយោបាយជាមួយ។

សូមស្ដាប់ការលើកឡើងរបស់លោក ភួង ផុន៖