(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៧នាក់ ខណៈជាអ្នកជាសះស្បើយ ៦នាក់។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,១៩៦នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៦,១០៨នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕