(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ឲ្យដឹងនៅក្នុងសារលិខិតអបអរសាទរ «ទិវាអន្តរជាតិ ស្តីពីកិច្ចការពារស្រទាប់អូស្សូន» ដោយបានចាត់ទុកទិវាអូហ្សូនអន្តរជាតិថា ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ សម្រាប់ការអប់រំផ្សព្វផ្សាយ និងការដាស់តឿនក្រើនរំលឹកដល់ប្រជាជាតិទាំងអស់ នៅលើសាកលលោក ឲ្យបានយល់ដឹងកាន់តែច្បាស់អំពីភាពចាំបាច់ និងសារៈប្រយោជន៍ នៃការការពារស្រទាប់អូហ្សូនដែលជារបាំងការពារផែនដី។
ជាមួយគ្នានោះ ក្រសួងបរិស្ថាន បានប្រកាសឲ្យដឹងថា នឹងរៀបចំទិវា «អូហ្សូនអន្តរជាតិ» ក្រោមប្រធានបទ «អូស្សូន និងអាកាសធាតុ៖ ត្រូវបានស្តារឡើងវិញ នៅពេលដែលពិភពលោកមានការរួបរួមគ្នា» នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ស្អែកនេះ។
នៅក្នុងសារលិខិតដដែលបានបញ្ជាក់ឲ្យដឹងថា ក្រសួងរៀបចំទិវា «អូហ្សូនអន្តរជាតិ» ដើម្បីរំលឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់មនុស្សជាតិ ក្នុងការថែរក្សា ការពារ និងទប់ស្កាត់ការបំភ្លាញស្រទាប់អូស្សូន ក៏ដូចជាចូលរួមក្នុងការទប់ស្កាត់ការកើនឡើងនៃកំដៅផែនដី។
សូមជម្រាបផងដែរថា ដើម្បីអបអរសាទរទិវាអូហ្សូនអន្តរជាតិនេះ អគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន បានផលិតបទយកការណ៍ និងកិច្ចពិភាក្សាតុមូល និងបទសម្ភាសពិសេសរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន ហើយត្រូវបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី១៥ និងទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ៕
សូមអានសារលិខិតរបស់ក្រសួងបរិស្ថាន ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖