(ភ្នំពេញ)៖ លោក មិន សុផេតស្នងការរងទទួលអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំកម្លាំងជំនាញចុះធ្វើបញ្ចីបច្ចុប្បន្នភាព និងចែកជូនសៀវភៅស្នាក់នៅដល់ប្រជាពលរដ្ ឋចំនួន ២០គ្រួសារ នៅសាលាឆទាន ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានថ្លែងថា ក្រោមការណែនាំពី នាយឧត្តមសេនីយ៍ស្នងការ មន្រ្តីរបស់លោក បានខិតខំទាំងយប់ទាំងថ្ងៃ ជួយធ្វើ និងផ្តល់សេវាសាធារណ:ទាំងនេះ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន ឲ្យបានគ្រប់ៗគ្នា។