(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បាននិមន្តចុះអប់រំសីលធម៌ ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យបឹងប្រិយ៍ ស្ថិតនៅសង្កាត់ពង្សាំ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កម្មវិធីនេះដែរ សមាជិកសមាជិក និងយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ប្រធានការិយា័យអប់រំខណ្ឌព្រែកព្រែកព្នៅ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា ១០០០នាក់ បាននិមន្តនិងអញ្ជើញចូលរួម ក្រោមប្រធានបទ «មាតាបិតាជាគូគុណគាប់ និងជាគ្រូដើម និងគ្រឿងញៀនបំផ្លាញនូវស្មារតី»។
ព្រះសិរីកោសល សុំ សុខា មានសង្ឃដីកាថា កម្មវិធីនេះធ្វើឡើងដើម្បីបញ្រ្ជាបអំពីសីលធម៌ គុណធម៌ និងអំពីគុណមាតាបិតា ដើម្បីបានជាការដល់ដឹងអំពីតម្លៃនៃគុណធម៌ក្នុងសង្គម ពិសេសព្រះអង្គបានពន្យល់ និងបង្ហាញអំពីទោសនៃការសេពគ្រឿងស្រវឹង និងគ្រឿងញៀនផ្សេងៗ ដែលជាហេតុនាំឲ្យសង្គមបាត់បង់នូវធនធានល្អៗដែលត្រូវបន្តវេន៕