(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ រងរបួសធ្ងន់១២នាក់ និងរបួសស្រាល២នាក់ នេះបើតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ។
គ្រោះថ្នាក់ចរាចរណ៍ទាំង៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៦គ្រឿង រួមមានម៉ូតូចំនួន១១គ្រឿង រថយន្តធុនធំំចំនួន៥គ្រឿង។ មូលហេតុដែលបណ្តាលឲ្យកើត មានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្បឿនលឿន, មិនប្រកាន់ស្តាំ, មិនគោរពសិទ្ធិ និងកត្តាយានយន្ដ ក្នុងនោះអ្នកមិនពាក់សវត្ថិភាព ពេលគ្រោះថ្នាក់៥នាក់៕