(ព្រះសីហនុ)៖ ក្រុមអាជ្ញាធរនិងមន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់ខេត្តព្រះសីហនុ ដឹកនាំដោយលោក ផៃ ប៊ុនវណ្ណៈ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦បានចុះទៅរុះរើរៀបចំសណ្តាប់ធ្នាប់ និងដេញអាជីវករចេញពីផ្សារកងកេង ទៅលក់នៅផ្សារស្មាច់ដែងវិញ តបតាមបណ្តឹងរបស់អាជីវករចំនួន៨៨នាក់ បានសម្រេចដកថយវិញបន្ទាប់ពីមានការតវ៉ាពី អាជីវករនៅផ្សារកងកេងប្រមាណជិត២០០នាក់ ដោយអះអាងថាមិនមានអាជីវករចំនួន៨៨នាក់ តាមបណ្តឹងដែលបាន ប្តឹងនោះទេ។
ជាងនេះទៅទៀតក្រុមអាជីវករបានសំនូមពរសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកុំអោយអាជ្ញាធរ មកធ្វើទុក្ខបុកម្មេញពួកគាត់ទៀតទៅ ព្រោះគ្រាន់តែលើកនេះទៀត ជាលើកទី៤ហើយ៕