ស្នងការព្រះសីហនុ៖ ព្រឹកនេះអាកាសធាតុលើផ្ទៃសម្រុទមេឃមានពពកច្រើន ខ្យល់និងរលកបោកបក់ធម្យម សូមប្រុងប្រយ័ត្នខ្ពស់
15-09-2016 09:46
(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់ Fresh News ថា ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ នេះអាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃមេឃបន្តមានពពកច្រើន និងទឹករលកបោកបក់មធ្យម ដែលអាកាសធាតុបែបនេះ សូមបងប្អូនភ្ញៀវទេសចរ និងប្រជានេសាទ ត្រូវប្រុងប្រយ័ត្នខ្ពស់។
លោកឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅព្រឹក ថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៦ នេះ អាកាសធាតុលើផ្ទៃសមុទ្រ ផ្ទៃ មេឃ មានពពកច្រើនខ្យល់បក់ខាងលើមធ្យម និងទឹករលកយោលតិចៗ នៅចន្លោះឃ្លង។ ឆ្នេរអូឈើទាលខ្សល់បក់និង ទឹក រលក យោលជាមធ្យម»។
ក្រសួងធនធានទឹកបានឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទៅប្រទេស រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ពិសេសតំបន់ខ្ពង់រាប នឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នា នៅលើផ្ទៃសមុទ្រនឹងមានសភាពអាប់អួរខ្លាំង ជាមួយនឹងរលកខ្ពស់ៗ ជាពិសេសតំបន់ខ្ពស់ៗ ជាពិសេសចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០១៦៕