(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការរៀបចំ និងផ្តួចផ្តើមគំនិតដោយលោក ធារ៉ា មុន្នីឧត្តម ក្នុងការចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ប្រធានក្រុមនាយទាហាន កងយោធពលខេមរភូមិន្ទបញ្ចប់ការសិក្សាពីបណ្ឌិត្យសភាយោធាអូស្រ្តាលី (ហៅកាត់ថា RARA) បានដឹកនាំក្រុម ព្រមទាំងមានការចូលរួមពីសប្បុរសជន ទៅចូលរួមក្នុងកម្មវិធីសប្បុរសធម៌ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ជូនដល់ក្រុមកុមារ និងសិស្សានុសិស្សពិការភ្នែក គរថ្លង់។

កញ្ចប់ជំនួយសប្បុរសធម៍រួមមាន បរិក្ខារជំនួយដល់ការសិក្សាដូចជា កង្ហារ ម៉ាស៊ីនចំរោះទឹកស្អាត ឧបករណ៍បញ្ចាំងស្លាយ ម៉ាស៊ីនព្រីនធើរ ទឹកថ្នាំព្រីនធើរ ឈើច្រត់សំរាប់ជនពិការ និងស្បៀងអាហារដូចជា អង្ករ មីកញ្ចប់ ត្រីខរ ទឹកត្រី ទឹកសុីអុីវ ទឹកសណ្តែកបំប៉ន ព្រមទាំងម្ហូបអាហារថ្ងៃត្រង់មួយពេលសំរាប់សិស្សចំនួន៣៥០នាក់។

កញ្ចប់ជំនួយសប្បុរសធម៌នេះ គឺជំនួយដ៏មានតម្លៃក្នុងការឧបត្ថមការខ្វះខាតផ្នែកបរិក្ខារផ្គត់ផ្គង់ចាំបាច់របស់សាលារៀន ទ្រទ្រង់កម្មវិធីបង្ហាត់បង្រៀន ដោះស្រាយចំណូលចំណាយ ព្រមទាំងអភិវឌ្ឍន៍កែលំអរក្នុងបរិវេនសាលារៀន បានមួយកំរិតផងដែរ។

សប្បុរសជនដែលបានចូលរួមបន្ថែមមាន៖

*លោក Vanna San និងក្រុមគ្រួសារ (USA)
*លោក Sokhan Sok ជាមួយ លោកស្រី Kea Yang និងក្រុមគ្រួសារ (USA)
*លោក Phalla Eang and លោកស្រី Dominic Chea (USA)
*លោកស្រី Sophy San ជាមួយ លោក Viceth និងក្រុមគ្រួសារ (USA)
*លោក Bunpheng Ly ជាមួយ លោកស្រី Kim Kim Sour និងក្រុមគ្រួសារ (USA)
*លោកស្រី Sokhom Young (USA)
*លោក Chamroeun Sun ជាមួយ លោកស្រី Chenda Hy និងក្រុមគ្រួសារ(USA)
*Tha Smith and Charles Smith (USA)
*Chhoeung Srey Oun and Eang Menghong (USA)
*លោក ហេង វ៉ាពុទ្ធិរាជ
*លោក ទេព បូវីន និង សប្បុរសជន ដទៃទៀត។

ក្នុងពេលកន្លបមក ក្រុមនាយទាហាន​កង​យោធពល​ខេមរភូមិន្ទ ​បញ្ចប់ការសិក្សាពីបណ្ឌិត្យសភា​យោធា​អូស្រ្តាលី​​ ​(ហៅកាត់ថា​ RARA) តែងតែចូលរួម យកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យសប្បុរសធម៌ ជាពិសេសការអភិវឌ្ឍន៍ ក្នុងវិស័យអប់រំ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ដើម្បីអភិវឌ្ឍធនធានមនុស្សក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែល្អប្រសើរ៕