(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសផ្សាយ លទ្ធផលផ្លូវការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ហៅកាត់ថា «ក្រុមប្រឹក្សា» អាណត្តិទី៤ ឆ្នាំ២០២៤ នៅម៉ោង៤រសៀល ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

ការប្រកាសនឹងធ្វើឡើងតាមប្រព័ន្ធផ្សព្វផ្សាយដូចខាងក្រោម៖
* ទូរទស្សន៍ជាតិកម្ពុជា (ទទក)
* វិទ្យុជាតិកម្ពុជា ៖ វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz
* ទីភ្នាក់ងារសារព័ត៌មានកម្ពុជា- AKP
* គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh
* កម្មវិធីទូរសព្ទដៃ (App): NEC KH
* Facebook ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
* YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕