(ភ្នំពេញ)៖ មហាឧបាសិកា អ៉ី វន់ ដែលត្រូវជាម្តាយបង្កើតរបស់លោក សួង ម៉េងគា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលមរណភាព នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១៩៖២៦នាទី ដោយជរាពាធ ក្នុងជន្មាយុ៨៧ឆ្នាំ។

បច្ចុប្បន្នសព ឧបាសិកា អ៉ី វន់ កំពង់តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី និងសាសនា នៅផ្ទះលេខM3 ផ្លូវលេខ៦ បុរីប៉េងហួត បឹងស្នោ គម្រោងម៉េឡូឌី ចាប់ពីថ្ងៃទី៣ ដល់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

ដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយនៃសព៕