(ពោធិ៍សាត់)៖ លោកស្រី អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយស និងជាសមាជិកាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅស្នាក់ការសាខា បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់ និងទទួលថវិកា ជំហាន១ ពីបណ្តាមន្ទីរ អង្គភាព និងសប្បុរសជន បានចំនួន២៩,៥២០ដុល្លារអាមេរិក ដើម្បីចូលរួមអបអរសាទរ ខួបលើកទី១៦១ទិវាកាកបាទក្រហម​ អឌ្ឍចន្ទក្រហម ៨ ឧសភាព ក្រោមប្រធានបទ «រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននឹងអាកាសធាតុ»

ថ្លែងក្នុងឱកាសនោះ លោកស្រី អាំង សុជាតា ខូយរីដា បានជម្រាបជូនថា​ ក្នុងឱកាសអបអរសាទរ ខួបលើកទី១៦១ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងភាពធននឹងអាកាសធាតុ» ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ព្រះមន្ត្រីសង្ឃ លោកឧកញ៉ា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជីវករ ពាណិជ្ជករ រោងចក្រ សហគ្រាស និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន តែងតែបានចូលរួមគាំទ្របរិច្ឆាគ ទាំងថវិកា និងសម្ភារៈ ទៅតាមលទ្ធភាព ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីមានធនធាន សម្រាប់បន្តផ្តល់សេវាកម្មមនុស្សធម៌ ពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាក ជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ស្របទៅតាមគោលការណ៍គ្រឹះ របស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។

លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧកញ៉ា លោក លោកស្រី មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជីវករ ពាណិជ្ជករ និងសប្បុរសជន ដែលមានសទ្ធាជ្រះថ្លាបរិច្ឆាគថវិកាជូនសាខា និងបានសន្យាថានឹងយកថវិកាទាំងនេះ ទៅប្រើប្រាស់ ចាត់ចែង និងជួយទ្រទ្រង់សកម្មភាពមនុស្សធម៌ ឆ្លើយតបទាន់ពេលវេលា ទៅនឹងតម្រូវការចាំបាច់ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយប្រការផ្សេងៗ ទៅតាមគោលការច្បាស់លាស់ និងចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

សូមបញ្ជាក់ថា សម្រាប់ខួបលើកទី១៦១ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមខេត្ត ទទួលបានថវិកាពីមន្ទីរ អង្គភាព និងសប្បុរសជនជុំវិញខេត្ត ជំហាន១ សរុបចំនួន២៩,៥២០ដុល្លារអាមេរិក ក្នុងនោះ៖ រដ្ឋបាលសាលាខេត្ត ១៥,០០០ដុល្លារ, លោកស្រី យឹម ណារ៉េត ក្រុមហ៊ុនណារ៉េតលីមីធីតអភិវឌ្ឍអគ្គិសនី ២,២០០ដុល្លារ, មន្ទីរអភិវឌ្ឍន៍ជនបទ ១,០០០ដុល្លារ, លោក អេងហុក និងលោកស្រី ឈរ ហុងឡាយ ១,០០០ដុល្លារ, មន្ទីរអប់រំ ៦២៥ដុល្លារ, មន្ទីរកសិកម្ម ៥០០ដុល្លារ, មន្ទីរសេដ្ឋកិច្ច ៥០០ដុល្លារ, មន្ទីរសាធារណការ ៥០០ដុល្លារ, មន្ទីរធនធានទឹក ៥០០ដុល្លារ, លោក ឈួន សែ និងលោកស្រី ទា មុំ ៥០០ដុល្លារ, លោកស្រី ឡោ កូលាប ៥០០ដុល្លារ, លោកស្រី លីន វ៉ាន់នី និងស្វាមី ៣០០ដុល្លារ, សាខាពន្ធដា ៣០០ដុល្លារ, សាខាគយ ៣០០ដុល្លារ , មន្ទីរផែនការ ២៥០ដុល្លារ, មន្ទីរពាណិជ្ជកម្ម ២៥០ដុល្លារ, មន្ទីរកិច្ចការនារី ២៥០ដុល្លារ, មន្ទីរមុខងារសាធារណៈ ២៥០ដុល្លារ, មន្ទីរសង្គមកិច្ច២៥០ដុល្លារ, មន្ទីរទេសចរណ៍ ២៥០ដុល្លារ, មន្ទីររ៉ែ ២៥០ដុល្លារ, មន្ទីរវប្បធម៌ ២៥០ដុល្លារ, មន្ទីរការងារ ២៥០ដុល្លារ, សាខាធនាគារជាតិ ២៥០ដុល្លារ, មន្ទីរធម្មការខេត្ត ២៥០ដុល្លារ, មន្ទីរបរិស្ថានខេត្ត ២៥០ដុល្លារ, មន្ទីរព័ត៌មាន ២៥០ដុល្លារ, មន្ទីរប្រៃសនីយ៍ ២៥០ដុល្លារ, ពន្ធនាគារ ២៥០ដុល្លារ, លោកស្រី ជា ចិន្តា ចន្ទ សុខា ២៥០ដុល្លារ, លោក គួយ វួច និងលោកស្រី ពៅ រ៉ាវី ២៥០ដុល្លារ, លោកស្រី ហួត ផាវី ២៥០ដុល្លារ, មណ្ឌលកំសាន្តស្លាមាស ២៥០ដុល្លារ។

បន្ថែមពីនោះ ស្ថានីយ៍ប្រេងឥន្ទៈតេលា ២០០ដុល្លារ, លោក ឃិន យឿន និងលោកស្រី ម៉ែន ស្រីធំ ២០០ដុល្លារ, លោក ហេង លឹមសោនិងលោកស្រី គឹម អាត់ ២០០ដុល្លារ, លោក តុប ហុន និងលោកស្រី ដួង ចន្ទ្រា ២០០ដុល្លារ, លោកស្រី តាន់ ភិចហួង ១០០ដុល្លារ, លោក ញ៉ែម ណារ័ត្ន និងលោកស្រី សូ នី ១០០ដុល្លារ, លោក ធាម ឈុន និងភរិយា ១០០ដុល្លារ, លោកស្រី សូ ស៊ីវខេង និងស្វាមី ១០០ដុល្លារ, លោកស្រី ខូវ លីណា ១០០ដុល្លារ, លោក ឡៃ ហេង និងភរិយា ១០០ដុល្លារ, លោកស្រី ទួន សីហា និងស្វាមី ១០០ដុល្លារ, ក្រុមហ៊ុនអចលនទ្រព្យ ១០០ដុល្លារ, មន្ទីរពេទ្យពហុព្យាបាលសុខភារម្យ ១០០ដុល្លារ, លោកស្រី សេក សូនី និងស្វាមី ១០០ដុល្លារ, លោកស្រី ឈឹម ស៊ីណា និងស្វាមី ៥០ដុល្លារ និងតំបន់ប្រតិបត្តិការសឹកពោធិ៍សាត់ ៥០ដុល្លារ៕