(ភ្នំពេញ)៖ សៀវភៅឈ្មោះ អក្ខរក្រមទស្សនៈភាគ៣ ជាវណ្ណកម្មទី៥ដែលជាស្នាដៃនិពន្ធនិងរៀបរៀងដោយព្រះសាស្ត្រាចារ្យ បេក្ខភាពបណ្ឌិត ព្រះគ្រូឃោសានុរ័ក្ខមុនី មាស សំណាង ជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកស្ថាបនិកគណៈធម្មយាត្រាព្រះត្រៃរតន៍ និងជាព្រះប្រធានកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី។

ព្រះពុទ្ធសាសនាដើម្បីសន្ដិភាពសង្គម មានសទ្ធាជ្រះថ្លាបានចំណាយពេលវេលាដែលមានទាំងប៉ុន្មានតាមលទ្ធភាពដែលអាចធ្វើបានព្យាយាមខិតខំស្រាវជ្រាវនិពន្ធនិងរៀបរៀងសៀវភៅ អក្ខរក្រមទស្សនៈភាគ៣ ចែកជូនជាធម្មទានចំនួន១០០០ច្បាប់ សម្រាប់ជាប្រយោជន៍តបគុណជូនជាតិ និងព្រះពុទ្ធសាសនា។

ព្រះគ្រូឃោសានុរ័ក្ខមុនី មាស សំណាង បានអំពាវនាវដល់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ មេត្តាចូលរួមដោយសេរីក្នុងកម្មវិធីបុណ្យផ្កាប្រាក់កសាងព្រះពុទ្ធរូបធ្វើអំពីស្ពាន់បិទសន្លឹកមាសផ្ទាញ់មារត្រាស់ដឹង និងធម្មទានសៀវភៅនេះឱ្យបានច្រើនកុះករ និងអនុមោទនាទទួលយកនូវផលានិសង្សបុណ្យតាម កម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន៕