(មណ្ឌលគិរី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅម៉ោង៧៖៤០នាទី ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បាននឹងកំពុងជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ខេត្តមណ្ឌលគិរី នៅសាលាខេត្តមណ្ឌលគិរី។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដល់ខេត្តមណ្ឌលគិរី នៅថ្ងៃទី១៤ ខែកញ្ញាម្សិលមិញ បន្ទាប់ពីចាកចេញពីទីក្រុងភ្នំពេញ តាំងតែពីព្រឹកព្រលឹម។
នៅក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃម្សិលមិញ បានសម្តេចជោ បានចុះជួបសួរសុខទុក្ខជាមួយលោកគ្រអ្នកគ្រូ សិស្សានុសិស្ស ក្នុងសាលាចំនួន២ និងបានឧបត្ថម្ភអគារសិក្សាមួយចំនួនផងដែរ។ បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាល ជាមួយលោកគ្រូអ្នកគ្រូ និងសិស្ស រួចមក សម្តេចតេជោ បានបន្តចុះជួបសំណេះសំណាលជាមួយ សមាជិកគណបក្សប្រជាជនកម្ពុជា នៅខេត្តមណ្ឌលគិរី នៅទីស្នាក់ការបក្សផងដែរ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចុះពិនិត្យសមិទ្ធផល និងសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាខេត្តចំនួន១៧រួចមកហើយ រួមមាន៖ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសី ហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ តាកែវ ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ឧត្តរមានជ័យ៕