(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា មានកត្តាធំៗចំនួន៥ ដែលធ្វើឱ្យកម្ពុជា-អាមេរិក មិនអាចផ្អែមល្ហែមជាមួយគ្នា ក្នុងទំនាក់ទំនងការទូតរយៈពេលជិត៧៥ឆ្នាំមកនេះ។
លោកបណ្ឌិតបានបញ្ជាក់ថា ទី១៖ នយោបាយការបរទេស, ទី២៖ ស្រមោលចិន និងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ, ទី៣៖ បញ្ហាផ្ទៃក្នុងរបស់កម្ពុជា, ទី៤៖ ការយល់ឃើញខុសគ្នាអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស និងទី៥៖ ជាឥរិយាបទការទូត។
សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត គិន ភា៖