(ភ្នំពេញ)៖ លោកបណ្ឌិត​ គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងថា កម្ពុជា និងអាមេរិក គួរតែជជែកត្រង់ទៅត្រង់មក ក្នុងឱកាសទស្សនកិច្ចរបស់ លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក។

បើតាម លោកបណ្ឌិត មានរឿងសំខាន់ចំនួន៥ ដែលភាគីទាំងពីរអាចជជែកក្នុងដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃ នៅថ្ងៃទី០៤ ខែមិថុនា ក្នុងនោះរួមមាន៖ ទី១៖ គឺពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ , ទី២៖ ភាគីទាំងពីរត្រូវតែនិយាយត្រង់ទៅត្រង់មក, ទី៣៖ សហរដ្ឋអាមេរិកគួរពិចារណាលើការវិនិយោគនៅកម្ពុជា, ទី៤៖ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងទី៥៖ ជំនួយអភិវឌ្ឍន៍។

សូមស្តាប់ការលើកឡើងរបស់ លោកបណ្ឌិត គិន ភា៖