(ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញស្ថិតិចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានចូលទស្សនារមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រសាទកោះកែរ ប្រចាំខែឧសភា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ រមណីយដ្ឋានប្រាសាទព្រះវិហារ បានទទួលភ្ញៀវទេសចរសរុបចំនួន៤៩២៥នាក់ ក្នុងនោះភ្ញៀវ ទេសចរជាតិមានចំនួន៤៥០១នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៤២៥នាក់។

ដោយឡែករម្មណីយដ្ឋានប្រាសាទកោះកែរ បានទទួលភ្ញៀវទេសចរជាតិសរុបចំនួន៥៥៨៤៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ៖