(កណ្ដាល)៖ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីចំណាត់ការលើសុំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើងរបស់សាលាដំបូងខេត្តកណ្ដាល ដែលភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលទទួលបាននៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហាញថា ក្រុមក្មេងទំនើងចំនួន៤៧នាក់ ត្រូវបានឃុំខ្លួននៅពន្ធនាគារ។

សូមជម្រាបថា ចាប់តាំងពីបទបញ្ជាសម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យបង្ក្រាបក្រុមក្មេងទំនើងរួចមក កម្លាំងសមត្ថកិច្ចខេត្តកណ្ដាលទាំងនគរបាល និងអាវុធហត្ថ បានចាប់ផ្ដើមយុទ្ធនាការចាត់ការលើក្រុម ក្មេងទំនើងជាបន្តបន្ទាប់។ ចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃនេះ ឃើញថាក្មេងទំនើងសរុប៤៧នាក់ត្រូវឃុំខ្លួនហើយ៕