(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើសារអបអរសាទរ លោក Francis Joseph Guevara Escudero ដែលបានជាប់ឆ្នោតជា ប្រធានទី២៥ នៃព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន។

តាមសារអបអរសាទរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖

«ក្នុងនាមព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរ ដោយស្មោះអស់ពីដួងចិត្តបំផុតចំពោះលោក ដែលបានជាប់ឆ្នោតជា ប្រធានទី២៥ នៃព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន កាលពីពេលថ្មីៗនេះ។ ជ័យជំនៈ ក្នុងការបោះឆ្នោតរបស់លោក ឆ្លុះបញ្ចាំងពីទំនុកចិត្ត និងជំនឿជឿជាក់ ដែលសមាជិកព្រឹទ្ធសភា និងប្រជាជនហ្វីលីពីន មានលើភាពជាអ្នកដឹកនាំរបស់លោក។

ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរបស់យើងនៅឆ្នាំ១៩៥៧ កម្ពុជា និងហ្វីលីពីន បានរីករាយ និងទទួលនូវផលប្រយោជន៍ជាច្រើន ពីទំនាក់ទំនងមិត្តភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា។

ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់យើង សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមកដល់ប្រទេស ស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជនរបស់យើង។

ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្តម ព្រឹទ្ធសភាយើង នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការសភារបស់យើង ដើម្បីបង្កើតបាននូវផលជះវិជ្ជមានបន្ថែមទៀតដល់សន្តិភាព សុភមង្គល និងវិបុលភាពនប្រទេសយើងទាំងពីរ និងតំបន់អាស៊ាន»៕

ខាងក្រោមនេះសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖