(ភ្នំពេញ)៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែឧសភា និងទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ និងបន្ទប់លេខ១១ ផ្ទះសំណាក់ដំរីឆ្លាត ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងបន្ទប់ជួលលេខ S05B ជាន់ទី៤ ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមុខបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងផ្ទះជួលលេខ៣៦c ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

វត្ថុតាងចាប់យករួមមាន៖ ក្រាមសថ្លា, ម្សៅកញ្ចប់ម៉ាក Grape fruit tea, ម្សៅកញ្ចប់រូបផ្លែត្របែក និងម្សៅកញ្ចប់ពណ៌ខ្មៅ (សង្ស័យជាសារធាតុញៀន) សរុបទាំងអស់ចំនួន១០៦កញ្ចប់ តូចធំ, ជញ្ជីងថ្លឹង០១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារមួយចំនួនទៀត។

ជនសង្ស័យទាំង៦នាក់ រួមមាន ទី១៖ឈ្មោះ ម៉ង់ រិទ្ធី ហៅធី អាយុ៣១ឆ្នាំ, ទី២៖ឈ្មោះ ហម ចាន់លាភ ហៅយ៉ា ភេទស្រី អាយុ៣២ឆ្នាំ, ទី៣៖ឈ្មោះ សយ សោភ័ណ្ឌ ហៅប៊ី អាយុ៤៤ឆ្នាំ, ទី៤៖ឈ្មោះ សុខ រដ្ឋា ហៅល្វា អាយុ៣២ឆ្នាំ, ទី៥៖ឈ្មោះ គា សុថាត់ ហៅថាច់ អាយុ១៨ឆ្នាំ និងទី៦៖ឈ្មោះ លឹម កុយ ហៅមាន់ អាយុ២៦ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕