(ស្វាយរៀង)៖ នៅព្រឹកថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២៤ លោកបណ្ឌិត សម តារា សមាជិកគណៈកម្មការកណ្ដាល និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងលោកបណ្ឌិត គឹម ធា សមាជិកគណៈកម្មាធិការកណ្តាល លេខាគណៈកម្មការនីតិកម្ម និងយុត្តិធម៌សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងលោក ប៊ុន សាវ៉ាន់ សមាជិកគណៈប្រចាំការគណៈចិន្ត្រៃយ៍គណបក្សខេត្តសមាជិក ក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពនៃការ ស្តារប្រព័ន្ធធារាសាស្ត្ររបស់ក្រសួងធនធានទឹក៣កន្លែង នៅក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ គឺទីតាំងទី១ ពីព្រែកកំពង់ទេះ ដល់ព្រែកអូរដំរីឆ្លង ទី២ ប្រឡាយមេ ជុបព្រីង និង ទី៣ ព្រែកថ្មី ដោយមានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ថ្នាក់ ស្រុក ថ្នាក់ឃុំ និងបងប្អូននៅក្នុងសហគមន៍។ 

ជាមួយគ្នានេះ លោកបណ្ឌិត សម តារា បានឲ្យដឹងថា ក្រុមការងារបានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំថ្មី ដើម្បីស្តាប់នូវតម្រូវការផ្សេងៗរបស់មូលដ្ឋាន នៅស្នាក់ការគណបក្សឃុំ ដោយមានវត្តមាន ចូលរួមចំនួន៨នាក់ ស្រី១នាក់ ហើយក្នុងឱកាសនោះលោកបណ្ឌិតបានឧបត្ថម្ភ ថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ៕