(ព្រះសីហនុ)៖ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានគបាលខេត្តព្រះសីហនុ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងដឹកនាំគ្រូបង្គោល នៃការិយាល័យនគរបាលចរាចរណ៍ ធ្វើបទបង្ហាញស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាព ក្នុងការបើកបរក្នុងកម្មវិធីយុទ្ធនាការសុវត្ថិភាព ឆ្នាំ២០២៤ ដល់ក្រុមអ្នករត់រ៉ឺម៉កកង់បី (passapp) មានសមាជិកចំនួន៥០នាក់ និងបានប្រគល់សៀវភៅច្បាប់ស្តីពីចរាចរណ៍ ប័ណ្ណផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក។

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដោយមានការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក គីម សុង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក មានការចូលរួមពីគ្រូបង្គោលនៃការិយាល័យនគរបាលចរាចរណ៍ ព្រមទាំងមន្ត្រីសាធារណការ និងដឹកជញ្ជូន និងនាយកសាលា លោកគ្រូ-អ្នកគ្រូ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ក្នុងសាលប្រជុំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ដែលស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

លោកវរសេនីយ៍ឯក គីម សុង បានប្រាប់បណ្តាញព័ត៌មាន Fresh News ប្រចាំខេត្តព្រះសីហនុឲ្យដឹងនៅល្ងាចថ្ងៃទី២ ខែមិថុនា នេះថា ពាក់ព័ន្ធនឹងការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ ពិតជាមានសារសំខាន់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទ ក្រុមបងប្អូនជាអ្នកបើកបរម៉ូតូកង់៣ ដឹកប្រជាពលរដ្ឋ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ពោលមួយដែលមិនទាន់ដឹងច្បាស់ ពីច្បាប់ចរាចរណ៍ផ្លូវគោក។

ជាក់ស្តែង នាថ្ងៃទី១នេះដែរ នគរបាលចរាចរណ៍ផ្លូវគោក បានជាមួយបងប្អូន ជាអ្នកបើករកង់បីចំនួន៥០នាក់ ដែលកំពុងប្រើប្រាស់យាន្តជំនិះយ៉ាងមមារញឹក ក្នុងក្រុងព្រះសីហនុ ដូច្នេះយើងចាប់ធ្វើបទបង្ហាញក្នុងថ្ងៃ យុទ្ធនាការសុវត្ថិភាពឆ្នាំ២០២៤ ដើម្បីធ្វើបទបង្ហាញបញ្ជៀបពីគុណវិបត្តិនៃគ្រោះថ្នាក់ចរាចរណ៍ និងការមិនប្រើប្រាស់មួកសុវត្ថិភាព។

លោកបន្តថា ក្នុងបទបង្ហាញនេះ នគរបាលជំនាញ មានផែនការយ៉ាងច្បាស់លាស់ដោយសហការជាមួយមន្ទីអប់រំខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ជាបន្តបន្ទាប់ក្នុងការចុះបើកវគ្គ និងបទបង្ហាញ សកម្មភាពនេះទៀតសោធ នគរបាលចរាចរណ៍ធ្វើឡើង ដើម្បីបញ្ជ្រៀបពីច្បាប់ចរាចរណ៍ផ្លូវគោក និងសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះដែរ លោកសំណូមពរដល់បងប្អូនប្រជាពរដ្ឋ ទាំងអស់ចូលរួមគោរច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា «ស្រលាញ់ជីវិត ស្រលាញ់គ្រួសារ ស្រលាញ់អ្នកដ៏ទៃចូលរួមគោរច្បាប់ចរាចរណ៍»