(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ នឹងបន្ថែមរយៈពេលទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ទឹកស្អាតចំនួន៧ថ្ងៃ ក្រោយផុតកំណត់លើវិក្កយបត្រទឹក ដើម្បីសម្រួលដល់ការទូទាត់វិក្កយបត្រថ្លៃប្រើប្រាស់ទឹករបស់អតិថិជន តាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh news ទទួលបាន។

​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)​បានបញ្ជាក់ថា បច្ចុប្បន្នអតិថិជនអាចធ្វើការទូទាត់ថ្លៃប្រើប្រាស់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ តាមរយៈប្រព័ន្ធទូទាត់របស់គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនជាដៃគូរបស់ រដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ ក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់នៅលើវិក្កយបត្រ តាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃនេះជូនដំណឹងនេះតទៅ៕