(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោក សួស យ៉ារ៉ា ប្រធានកិត្តិយសចុះមូលដ្ឋានស្រុកកំពង់ស្វាយ ដឹកនាំក្រុមការងារគោរពវិញ្ញាណក្ខន្ធលោក ជួន ថុល អតីតមេឃុំកំពង់ស្វាយ ថ្ងៃទី២ ខែមិថុនាឆ្នាំ ២០២៤ ស្ថិតនៅភូមិចុងព្រៃ ឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកស្រី ឃួន ឃុនឌី ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានសម្ដែងសមានទុក្ខដ៏ក្រៀមក្រំ និងក្តីរន្ធត់ចិត្ត សោកស្តាយបំផុតជាក្រុមគ្រួសារលោក ជូនថុល ដែលបានទទួលមរណភាពដោយរោគាពាធ។

លោកស្រីបន្តថាមរណភាពរបស់លោក ជួន ផុល គឺជាបាត់បង់ធនធានមនុស្សដ៏គំរូមួយរូបដែលលោកតែងតែបានពលិកម្មបូជាអស់ពីកម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតីប្រកបដោយការទទួលខុសត្រូវបំពេញតួនាទីភារកិច្ច ជាមេឃុំ និងជាការបាត់បង់នូវស្វាមី និងបិតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់ស្មើជីវិត។

លោកស្រី ឃួន ឃុនឌី និងក្រុមការងារ សូមបួងសួងវិញ្ញាណក្ខន្ធរបស់លោក ជូន ថុល សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕